អារម្ភកថា
ជាបឋមក្រុមយើងខ្ញុំ
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ សាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យ
ខេមរៈ
ជាពិសេសលោគ្រូបណ្ឌិត គិន ភា
ដែលបានខិតខំបង្ហាត់បង្រៀនបណ្តុះបណ្ដាលយកអស់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត
ផ្ដល់ជាអនុសាសន៍ដ៏មានតម្លៃ ជាគន្លឺះ ជាត្រីវិស័យ ជាប្រទីបសម្រាប់ត្រួសត្រាយ
ចង្អុលនិងបំភ្លឺផ្លូវ ក្នុងការស្រាវជ្រាវ និង
ចងក្រងឯកសារសរសេរនៅក្នុងសៀវភៅនេះឡើង ។
គោលបំណងចម្បងជាដើមចមជំរុញ
ក្រុមយើងខ្ញុំឱ្យស្រាវជ្រាវឯកសារនេះឡើងនោះ គឺក្រុមយើងខ្ញុំចង់ចែករំលែកនូវចំណេះដឹងដែលក្រុមយើងខ្ញុំទទួលបានពីមជ្ឈដ្ឋានជុំវិញខ្លួន
ក្នុងន័យដើម្បីផ្សព្វផ្សាយនូវចំណេះដឹង ដែលទាក់ទងទៅនឹងប្រព័ន្ធគ្រប់គ្រងរដ្ឋ
នៃសហព័ន្ធរុស្ស៊ី ទៅដល់សិស្សានុសិស្ស និងនិស្សិត ដើម្បីឲ្យពួកយើង
យល់ដឹងអោយបានច្រើនអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋ នៃសហព័ន្ធរុស្ស៊ី ។
ទន្ទឹមនឹងនេះក្រុមយើងខ្ញុំ
មិនហ៊ានប្រាកដច្បាស់ថា
ឯកសារទាំងឡាយដែលមាននៅក្នុងសៀវភៅនេះត្រឹមត្រូវនិងអាចយកជាផ្លូវការបានកម្រិតណានោះឡើយ
។ ក្រុមយើងខ្ញុំរង់ចាំទទួលមតិរិះគន់ កែលំអ ក្នុងន័យស្ថាបនា ពីសំណាក់លោកគ្រូ
អ្នកគ្រូ សាស្រ្តចារ្យ និងនិស្សិតទាំងឡាយ ដោយសោមនស្សរីករាយ ដើម្បីឱ្យសៀវភៅមួយនេះក្លាយជាបំណែកតូចមួយ
ដែលចួលរួមចំណែកលើកស្ទួយចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ។
ប្រធានក្រុម
ថាច់ វណ្ណ
ទាញយក ឯកសារ WORLទាញយកឯកសារ PDF
ទាញយកឯកសារ POWER POINT
0 comments:
Post a Comment