មនុស្សគ្រប់រូបកើតមក
សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ហើយចំណុចពិសេសទាំងនោះសុទ្ធតែអាចអភិវឌ្ឍបាន។
តួយ៉ាងដូចរូប ឯកឧត្តមសុក ស៊ីផាន់ណា ផ្ទាល់ តាំងពីតូចរហូតដល់វ័យនេះ លោកបានអភិវឌ្ឍនូវចំណុចពិសេសជាច្រើនក្នុងជីវិតលោក។
ប្រហែលលោកអ្នកខ្លះមិនទាន់បានដឹងទេថា លោកបានរៀនបរិញ្ញាបត្រត្រឹមតែ ២ឆ្នាំកន្លះប៉ុណ្ណោះ
កាលគាត់រៀននៅអាមេរិក។
នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា
ដែលបានចេញផ្សាយកាលពីខែ ឧសភា កន្លងទៅនេះ ឯកឧត្តមសុក ស៊ីផាន់ណា បានធ្វើការបកស្រាយនូវ
យុទ្ធសាស្រ្តមួយចំនួន ដែលអាចនាំលោកឲ្យក្លាយជាមនុស្សពូកែម្នាក ដោយជោគជ័យ។
ទី១
ត្រូវមានទម្លាប់គិត ២
ឬ៣ ក្នុងពេលតែមួយ
លោកបានពន្យល់ជាច្រើននៅក្នុងទស្សនាវដ្តីពាណិជ្ជកម្ម
កម្ពុជាលេខ ២១នោះ តែលោកបានផ្តោតជាសំខាន់ ថាចង់ជោគជ័យនៅក្នុងសម័យបច្ចេកវិទ្យា
ត្រូវរៀនគិត ២ ឬ៣ ក្នុងពេលតែមួយ។ លោកបានលើកឧទាហរណ៍ថា ពេលលោកកំពុងជិះឡាន លោកអាចស្តាប់វិទ្យុបាន
ហើយពេលមើលទូរទស្សន៍ លោកក៏អាចហាត់ប្រាណ ព្រោះលោកយល់ឃើញថា ពេលប្រើខួរក្បាល
ដៃជើងយើងនៅទំនេរ ចុះហេតុអ្វីយើងមិនធ្វើអ្វីដែលមានប្រយោជន៍បន្ថែម?
ទី២
ជីវិតគឺជាការរៀនសូត្រ
គួរបញ្ជាក់ថា
ទោះស្ថិតនៅក្នុងរបបខ្មែរក្រហមក៏ដោយ ក៏លោកឆ្លៀតរៀនបានដែរ។ លោក សុក ស៊ីផាន់ណា
បានប្រាប់ថា កាលនោះលោកបានលាក់សៀវភៅ ៤ ក្បាល ហើយលោកឆ្លៀតអានដោយហែកមួយសន្លឹកម្តងៗ
ដោយខ្ចប់អាហារ ឬរបស់ផ្សេងៗ។ សៀវភៅទាំងនោះហើយ
ដែលបានធ្វើឲ្យលោកអាចរៀនទាន់គេនៅអាមេរិកបាន ក្រោយរបបខ្មែរក្រហម។
សព្វថ្ងៃក៏លោកនៅតែបន្តរៀនដែរ ទាំងភាសានិងចំណេះដឹងផ្សេងៗទៀត។ លោកថា
ការរៀនមិនមានថ្ងៃឈប់នោះទេ បើដល់ថ្ងៃដែលយើងឈប់គឺមានតែដល់ថ្ងៃដែលយើងស្លាប់។
ទី៣
ធ្វើឲ្យអស់សមត្ថភាព
ចាញ់ ឬឈ្នះកុំខ្វល់
នៅក្នុងជីវិត
កុំគិតរឿងឈ្នះឬចាញ់ ព្រោះយើងធ្វើអ្វីមួយ មិនមែនត្រឹមត្រូវរហូតនោះទេ។
លោកបានប្រៀបធៀបនឹងការងាររបស់មេធាវីដែរ ដែលថាការការពារកូនក្តីមិនអាចឈ្នះរហូតនោះទេ។
ដូចនេះអ្វីដែលសំខាន់ គឺត្រូវផ្តោតលើអ្វីដែលយើងត្រូវធ្វើ
ហើយត្រូវធ្វើវាឲ្យអស់លទ្ធភាព៕
0 comments:
Post a Comment